បិណ្ឌមានន័យថាពំនូតបាយឬ ដុំបាយ
ដូចជាបិណ្ឌបាត្រ គឺអាហារពំនូតឬដុំ ដាក់ក្នុង បាត្រ។ ឯពាក្យភ្ជុំ
គឺធ្វើឱ្យប្រជុំគ្នា ឬធ្វើឱ្យជួបជុំគ្នា ។ ប្រជារាស្ដ្រខ្មែរបានឱ្យតំលៃ
និងសារៈសំខាន់ទៅលើបុណ្យ កាន់បិណ្ឌភ្ជុំបិណ្ឌរៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃ ១
រោចខែភទ្របទចាប់ផ្តើមកាន់បិណ្ឌរហូតដល់ថ្ងៃ ១៤ រោចខែដដែល លុះថ្ងៃ ១៥
រោចជាថ្ងៃដាច់ខែភទ្របទ ជាថ្ងៃភ្ជុំបិណ្ឌវិញ ជាថ្ងៃដែលជួបជុំគ្នាច្រើន
បានជាឲ្យឈ្មោះថាបុណ្យភ្ជុំ មាននៅគ្រប់ ទីវត្ដអារាម ក្នុងអំឡុង១៥ថ្ងៃនេះ។
រឿងហេតុ ទាំងអស់ ដោយសារគេមានជំនឿយ៉ាងមុតមាំតាមសណ្ដាប់ចាស់ៗដែលពោលណែនាំ និងអនុវត្ដជារៀងរាល់ ឆ្នាំតៗគ្នាមក។ ផ្នត់ជំនឿនេះ គឺគេមានមនោសញ្ចេតនានឹកគិតនិងអាណិតចំពោះ ញាតិមិត្ដដែលបានចែក ឋានទៅហើយ មានមាតាបិតា ជីដូន ជីតា បងប្អូនកូនចៅ ដែលដល់រដូវអាចបានមកទទួលយកភោគផល។ ព្រោះអ្នកដែលចែកឋានទៅនោះ ខ្លះមានបាបកម្មត្រូវទៅសោយទុក្ខទោសនៅឋាននរក ប្រេត កើតក្នុងអបាយភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋានមនុស្ស មិនអាចងើបមកបានឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ ។
លុះដល់រដូវបុណ្យនេះ គេបានដោះលែងឱ្យមកទទួលយក ផលានិសង្សដែលញាតិសាច់សាលោហិតធ្វើបុណ្យឧទ្ទិសឱ្យ។ ម្យ៉ាងទៀតគេខ្លាច អ្នកទាំងអស់នោះដាក់ប្រទេច បណ្ដាសាឱ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់ ៧ វត្ដហើយមិនឃើញ សាច់ញាតិធ្វើបុណ្យបញ្ជូនឱ្យទេ ។ ជាមួយគ្នានេះដែរ ដែលគេមានក្ដីសង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមានសទ្ធាបានបរិច្ចាគឧទ្ទិសនោះ នឹងងាកបែរមកឱ្យសព្វសាធុការពរ ហើយគេនឹងត្រូវបានទទួល វិញដែរនូវសេចក្ដីសុខ និងសេចក្ដីចំរើន ។

មានគម្ពីរ ៣
ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :
គម្ពីរ បេតវត្ថុ :
បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ
គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ
និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង
គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ
ជាដើម។ សូមអានពិស្តារ
0 វិចារ:
Post a Comment