Ads 468x60px

ប្រវត្តិវត្ត

ប្រវត្តិសងេ្ខប វត្តក្រពុំឈូក (ក្នក) វត្តក្រពុំឈូក (ក្នក) មានទីតាំងស្ថិតនៅក្នុងភូមិក្នក, ឃុំសុងឡុក, ស្រុកចូវថាញ់, ខេត្តត្រាវិញ។ វត្តក្រពុំឈូក (ក្នក) ត្រូវបានស្ថាបនាឡើងនៅក្នុងឆ្នាំមមែ ព.ស.២១៩៩ និង គ.ស.១៦៥៥, រយៈកាលកសាងមាន ២ កន្លែងគឺ៖ លើកទី១ បានកសាងនៅខាងកើតភូមិ (ត្បូងវត្តសព្វថ្ងៃ) មានទូលដំបូកបញ្ចុះភ្លេងពិណពាឡជាសាក្សី, មានព្រះចៅអធិការ ៣ អង្គគឺ៖ ១.ព្រះចៅអធិការ ព្រះនាមទេព, ២.ព្រះចៅអធិការ ព្រះនាមឡឿង, ៣.ព្រះចៅអធិការ ព្រះនាមគង់។ ក្រោយមកប្រជាពុទ្ធបរិស័ទបានទៅនិមន្តព្រះតេជគុណព្រះនាមកែវពីវត្តកោះសោម, ស្រុកផ្នោរដាច់, មកទទូលនាទីចៅអធិការរួចព្រះអង្គរមិលមើល ភូមិសាស្រ្តឃើញថាភូមិនេះមានអូរកាត់ត្រង់កណ្តាលភូមិប្រជាពុទ្ធបរិស័ទនៅបានសុខសាន្ត ទើបព្រះអង្គប្រជុំជាមួយគណៈកម្មការ ពុទ្ធបរិស័ទ រុះរើវត្តមកកតាំងចំ កណ្តាលក្បាលអូរដើម្បីទប់ស្កាត់ការពារភូមិក ទើបបរិស័ទនៅសុខសាន្ត នេះជាលើកទី២។ វត្តមានបរិវេណចំនួន១០ពាន់ម៉ែត្រការ៉េ, ផ្ទៃដីនេះមានព្រំប្រទល់ ខាងជើង, លិច, ត្បូង ជាប់ផ្ទះបរិស័ទ ខាងកើតជាប់ផ្លូវលំនិងព្រែក។ ហេតុដែលនាំឲ្យ ប្រសិទ្ធិនាមថា ក្រពុំឈូក ព្រោះភូមិនេះពីដើមបរិបូណ៍ទៅដោយឈូក ហើយសំឡឹងមើលឃើញក្រពុំមានព័ណ៌ចំរុះគ្នាគយទស្សនា បានន័យថា “ក្រពុំនៃផ្កាឈូក” ប្រជា ពុទ្ធបរិស័ទ រក្សាឈ្មោះនេះរហូតមកដល់បច្ទុប្បន្ន។ ម្យ៉ាងទៀត ពាក្យថា “ក្នក” មកអំពី កនកៈសព្ទ ប្រែថា “មាស” កនកៈ យកតួ ន ធ្វើជើងបានទៅជា “ក្នក” ។ គឺភូមិសាស្រ្តនៅទីនេះសំបូរដោយភោគផលនានាមាន ត្រី, បង្គា, បង្កង, កំពឹស, ក្តាម, ខ្យង.....ព្រមទាំងដីពោរពេញទៅដោយជីវជាតិ ធ្វើស្រែ ចំការ ច្បារដំណាំ មានទិន្នផលខ្ពង់ខ្ពស់ ទើបហៅថា “ក្នក” តរៀងមក។ តំណនៃព្រះចៅអធិការ ១.ព្រះចៅអធិការ នាមទេព ។ ២.ព្រះចៅអធិការ នាមឡឿង ។ ៣.ព្រះចៅអធិការ នាមគង់ ។ ៤.ព្រះចៅអធិការ នាមកែវ ។ ៥.ព្រះចៅអធិការ វិលាប្បញ្ញោ ថាច់វ៉ង់ ។ ៦.ព្រះចៅអធិការ មហាជោតិប្បញ្ញោ ថាច់ម៉ី ។ ៧.ព្រះចៅអធិការ សុធម្មប្បញ្ញោ ថាច់ភឿន ។ ៨.ព្រះចៅអធិការ សុធម្មប្បញ្ញោថាច់ឡើយ ។ ៩.ព្រះចៅអធិការ ថា ច់កៀក លាចាកសិក្ខាបទ ។ ១០.ព្រះចៅអធិការ កញ្ចរោ ថាច់ខត្យា និមន្តទៅគង់នៅភ្នំពេញ។ ១១. ភិក្ខុអគ្គថេរោ ថាច់ថឿង ជាព្រះចៅអធិការ វត្តក្រពុំឈូក ក្នក នាបច្ចុប្បន្ននេះ