រឿងព្រេងប្រវត្តិបុណ្យភ្ជុំបិណ្ឌ និងបណ្តែតដូនតា
បុណ្យភ្ជុំបិណ្ឌ ជាបុណ្យសាសនាប្រពៃណីធំជាងគេមួយរបស់ប្រជាជនខ្មែរ មានលក្ខណៈជាពិធីបុណ្យគោរព វិញ្ញាណក្ខន្ធដល់បុព្វបុរស ញាតិសន្ដានដែលធ្វើមរណកាលទៅ និងជាពិធីជួបជុំគ្នានៃញាតិសន្ដានសាចញាតិទាំងអស់ដែលនៅទីឆ្ងាយៗ។ ពិធីបុណ្យភ្ជុំបិណ្ឌ សង្ស័យមានប្រវត្តិទាក់ទងនឹងរឿងព្រេងនិទាន។
មានសេចក្តីតំណាលថា មានឈ្មួញសំពៅ៥០០ ធ្វើដំណើរចេញទៅជួញតាមសមុទ្រ ។ លុះទៅដល់កោះមួយនោះ ជួនជាល្ងាចនិងធ្វើដំណើរទៅមុខទៀតក៏ស្ទើរ ទើបនាំគ្នាចូលចតសំពៅនៅទីនោះ ។ កោះនោះជាកោះដាច់ស្រយាលឥតមានមនុស្សនៅទេ ហើយពេលយប់តែងតែមានពួកប្រេតនាំគ្នាដើរមករកស៊ី ។
ពួកប្រេតទាំងនោះ លុះដើរក្រវែលរកអាហារ ឃើញមនុស្សដេកក្នុងសំពៅ ក៏ចាប់មនុស្សកំពុងដេកលក់យកទៅឱ្យចៅហ្វាយវាខ្លះ គិតនឹងហែកសុីខ្លះ ។ ពួកមនុស្សដេកលក់ដោយសារសំឡេងប្រេតនិយាយគ្នា ក៏ភ្ញាក់ឡើងភ័យស្លុត យំសោកទ្រហឹង ខំអង្វរករដូចម្តេចក៏ពួកវាពុំព្រម ហើយគិតតែពីចាប់នាំទៅប្រគល់ឱ្យចៅហ្វាយនាយវា ។
សម្រែកយំសោកបណ្តាលឱ្យផ្អើលមនុស្សអស់ទាំង៥០០ សំពៅ ។ ពេលនោះនាយសំពៅម្នាក់ជាអ្នកឈ្លាសវៃនឹកឃើញថា «បើទោះជាត្រូវស្លាប់ក៏ត្រូវតែហ៊ានប្រថុយនិយាយតវ៉ាឱ្យអស់ចិត្ត សិន មិនត្រូវឱ្យគេផ្តាច់ជីវិត ទទេៗឡើយ» ។ គិតហើយក៏តាំងស្មារតីអង់អាចនិយាយទៅកាន់ស្តេចប្រេត សូមឱ្យលែងពួកខ្លួន តែស្តេចប្រេតនោះឆ្លើយថា «យើងនឹងលែងពួកឯងទៅវិញមិនបានទេ ព្រោះពួកយើងស្រេកឃ្លានណាស់…យ៉ាងនេះម្តង បើលែងពួកអ្នកឯងទៅ មិនដឹងជាកាលណានឹងបានទៀតទេ ពួកយើងខ្សត់អាហារណាស !» ។
នាយឈ្មួញអង្វរថា ៖
-សុំ លោកលែងពួកយើងទាំងអស់វិញចុះ យើងសន្យាថា «នឹងទទួលរកអាហារជូនលោករាល់ឆ្នាំ លុះត្រាតែអស់ជីវិត បើលោកពិសាយើងទៅនោះ លោកបានឆ្អែតតែមួយគ្រាប៉ុណ្ណោះ អំណិេះតទៅលោកនឹងត្រូវអត់ឃ្លានទៀត បើពួកយើងសន្យានឹងលោកយ៉ាងនេះ តើលោកយកផ្លូវណា ? លោកសុខចិត្តពិសារូបយើងឱ្យបានតែមួយចម្អែត ឬក៏សុខចិត្តទុកជីវិតពួកយើងដើម្បីឱ្យទៅរកអាហារជូនលោកវិញ ?» ។
ពួកប្រេតឮសំណើនៃនាយឈ្មួញដូច្នេះ ក៏គិតគ្នាមួយសន្ទុះ ទើបព្រមដោះលែងពួកឈ្មួញ ហើយផ្តាំផ្ញើថា «កាលបើពួកអ្នកបានទៅដល់ស្រុកទេសខ្លួនហើយ កាលណាមានខ្យល់ជំនោរធ្លាក់មកពីទិសខាងជើង អ្នកទាំងអស់គ្នាត្រូវធ្វើក្បូនផ្ទុកធញ្ញជាតិ និងអាហារគ្រប់យ៉ាង មានលាជ សណ្តែក ល្ង ដូង អំបុក ចេក ជាដើម បណ្តែតតាមខ្សែទឹកមកឱ្យយើងចុះ មិនបាច់នាំមកផ្ទាល់ទេ ជំនោរខ្យល់នឹងបញ្ជូនមកដល់យើងហើយ» ។
ឮតែប៉ុណ្ណេះ ពួកអ្នកសំពៅអររកអ្វីប្រៀបពុំបាន ហើយក៏នាំគ្នាចុះសំពៅរចោករចល់ខ្ញៀវខ្ញារបើកចេញផុតពីនោះយ៉ាង ប្រញាប់ ។ លុះទៅដល់ភូមិស្រុក ជួបជុំគ្រួសារហើយត្រូវនឹងពេលជិតដល់រដូវភ្ជុំ ដែលទឹកឡើងជាលំដាប់ផង អ្នកដែលបានសន្យានឹងប្រេតទាំងនោះក៏នាំគ្នាធ្វើនំនែក រកចេកអំពៅ លាជ ស្រូវ អង្ករ ផ្លែឈើ ដែលមានក្នុងរដូវនោះធ្វើពោងពាយ ហើយដាក់បណ្កែតបញ្ជូនទៅឱ្យប្រេតតាមខ្សែទឹករាល់ឆ្នាំ ។
មនុស្សជាន់ដើមកាន់ពាក្យសច្ចៈល្អណាស់ បើនិយាយសន្យាថាដូចម្តេចហើយ មិនហ៊ានបំពានទេ ។ ចំណេរតមក អ្នកស្រុកក៏នាំគ្នាធ្វើ តៗមក ទៅជាទំនៀមទម្លាប់ដោយយល់ថា «ធ្វើបុណ្យបណ្តែតស្រូវអង្ករទៅឱ្យដូនតា ដែលទៅកើតជាប្រេត ស្ថិតនៅឯស្រុកទន្លេស្ងួត កន្តួតមួយដើម» នោះវិញ ៕
អត្ថបទដោយ ៖ សុខភាពកម្ពុជា
ប្រភព៖ ស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ

0 វិចារ:
Post a Comment