គោលធម៌រាយរង
ពុទ្ធភាសិត
ក/ សព្វទានំ ធម្មទានំ ជិនាតិ =ធម្មទានរមែងឈ្នះអស់ទានទាំងពួង.
ខ/ សព្វរសំ ធម្មរសោ ជិនាតិ =ធម្មរសរមែងឈ្នះអស់រសទាំងពួង.
គ/ សព្វរតឹ ធម្មរតិ ជិនាតិ =សេចក្តីត្រេកអរក្នុងធម៌រមែងឈ្នះអស់សេចក្តីតេ្រកអរទាំងពួង.
ឃ/ តណ្ហក្ខយោ សព្វទុក្ខំ ជិនាតិ = ការអស់ទៅនៃតណ្ហារមែងឈ្នះទុក្ខទាំងពួង.
សាសនារុងរឿងដោយអាស្រយ័ធម៌៥ប្រការនេះគឺ
សក្កច្ចំ ធម្មំ សុណន្តិ បរិសទ័ស្តាប់ធម៌ដោយគោរព.
សក្កច្ចំ ធម្មំ បរិយាបុណន្តិ បរិសទ័រៀនធម៌ដោយគោរព
សក្កច្ចំ ធម្មំ ធារេន្តិ បរិសទ័ទ្រទ្រង់ធម៌ដោយគោរព
សក្កច្ចំ ធតានំ ធម្មានំ អត្ថំ ឧបបរិក្ខន្តិ បរិសទ័ពិចារណានូវធម៌ទាំងឡាយ ដែលខ្លួនទ្រទ្រង់ដោយគោរព.
សក្កច្ចំ អត្ថបញ្ញាយ បដិបជ្ជន្តិ បរិសទ័ដឹងហើយនូវសេចក្តីប្រតិបត្តិ តាមដោយគោរព។
កតបុញ្ញោ ឧភយត្ថ មោទតិ =បុគ្គលអ្នកបានធ្វើបុណ្យទុកហើយរមែងរីករាយក្នុងលោកទាំងពីរ.
សុខោ បុញ្ញស្ស ឧច្ចយោ =ការសន្សំនូវបុណ្យតែងនាំមកនូវសេចក្តីសុខ.
មរណន្តំ ហិ ជិវីតំ =ជីវិតមានសេចក្តីស្លាប់ជាទីបំផុត.
កិច្ចោ មនុស្សបដិលាភោ = ការត្រឡប់បានអត្តភាពជាមនុស្សជាការក្រ។
ជិឃច្ឆា បរមា រោគា = ការស្រេកឃ្លានគឺជារោគធំយ៉ាងតៃ្រលែង។
ទិដ្ធធម្មិកត្ថ =ប្រយោជន៍ក្នុងបច្ចុប្បន្ន៤យ៉ាងគឺ
ឧដ្ធានសម្បទា = ដល់ព្រមដោយសេចក្តីព្យាយាម
អារក្ខសម្បទា = ដល់ព្រមដោយការរក្សា
កល្យាណមិត្ថតា = ភាពជាអ្នកចិត្តល្អ
សមជីវិតា = ការចិញ្ចឹមជីវិតតាមសមគួរដល់កម្លាំងទ្រព្យដែលបានមក,
សម្បរាយិកត្ថ = ប្រយោជន៍ក្នុងលោកខាងមុខមាន៤យ៉ាង
សទ្ធាសម្បទា = ការដល់ព្រមដោយសទ្ធា
សីលសម្បទាន = ការដល់ព្រមដោយសីល
ចាគសម្បទាន = ការដល់ព្រមដោយបរិច្ចាគទាន
បញ្ញាសម្បទា = ការដល់ព្រមដោយបញ្ញា។
0 វិចារ:
Post a Comment