Ads 468x60px

Featured Posts

វត្តក្រពុំឈូក ក្នក សូមស្វាគមន៍ពុទ្ធបរិស័ទទាំងចតុទិស! Welcome to Wat krobumjhuk knok !

ព្រះវិហារថ្មី បានកសាងសម្រេចនូវថ្ងៃសុក្រ ១០រោជ ខែផល្គុន ឆ្នាំជូតសំរិទ្ធិស័ក ព.ស. ២៥៥២ និង គ.ស.២០០៩។

ព្រះសង្ឃនិងគណៈកម្មការព្រមទាំងពុទ្ធបរិស័ទវត្ត ក្រពុំឈូក (ក្នក)។

ខ្លោងទ្វារវត្តពីទិសខាងកើតបានកសាងថ្មីនា។

ផ្លូវចូលវត្តនៅទិសខាងងកើត។

ព្រះបដិមាករក្នុងឧបោសថាគារ វត្តក្រពុំឈូក (ក្នក) ។

កុដិសម្រាប់ព្រះសង្ឃសំណាក់នៅ។

កុដិសម្រាប់ព្រះសង្ឃអាគន្តុកះ។

ព្រះសង្ឃនិងពុទ្ធបរិស័ទកំពុងធ្វើកិច្ចបព្វជ្ជានិងឧបសម្បទា

ព្រះវិហាថ្មីកសាងឆ្នាំ ព.ស. ២៥៥២ និង គ.ស. ២០០៩។

ព្រះវិហាថ្មីកសាងឆ្នាំ ព.ស. ២៥៥២ និង គ.ស. ២០០៩។

ព្រះវិហារថ្មី ទើបកសាងបានសម្រេចជាស្ថាពរ ឆ្នាំជូត ព.ស.២៥៥២និង គ.ស.២០០៩។

ព្រះសង្ឃនិងពុទ្ធបរិស័ទកំពុងចាក់បេតងសាសាលាឈរទានកសាងនាបច្ចុប្បន្ននេះនិងជិតបានសម្រេចជាស្ថាពរហើយ។

បច្ចុប្បន្ននេះកំពុងកសាងសាសាលាឈរទានបានសម្រេច ៦៥%ទៅហើយ។

9/30/15

បិណ្ឌប្រជុំបុណ្យ

បិណ្ឌមានន័យថាពំនូត​បាយឬ ដុំបាយ ដូចជាបិណ្ឌបាត្រ គឺអាហារពំនូតឬដុំ ដាក់ក្នុង បាត្រ។ ឯពាក្យភ្ជុំ គឺធ្វើឱ្យប្រជុំគ្នា ឬធ្វើឱ្យជួបជុំគ្នា ។ ប្រជារាស្ដ្រខ្មែរបានឱ្យតំលៃ និងសារៈសំខាន់ទៅលើបុណ្យ កាន់បិណ្ឌភ្ជុំបិណ្ឌរៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃ ១ រោចខែភទ្របទចាប់ផ្តើមកាន់បិណ្ឌរហូតដល់ថ្ងៃ ១៤ រោចខែដដែល លុះថ្ងៃ ១៥ រោចជាថ្ងៃដាច់ខែភទ្របទ ជាថ្ងៃភ្ជុំបិណ្ឌវិញ ជាថ្ងៃដែលជួបជុំគ្នាច្រើន បានជាឲ្យឈ្មោះថាបុណ្យភ្ជុំ មាននៅគ្រប់ ទីវត្ដអារាម ក្នុងអំឡុង១៥ថ្ងៃនេះ។

5/1/15

4/10/15


2/21/15

បុគ្គល​អ្នក​មិន​ប្រមាទ​ ដូច​ព្រះ​ចន្ទ​រះ​ផុត​ចាក​ពពក


ប្រារព្ធចំពោះព្រះសម្មជ្ជនត្ថេរ

  យោ ច បុព្វេ បមជ្ជិត្វា បច្ឆា សោ នប្បមជ្ជតិ សោមំ
លោកំ បភាសេតិ អព្ភា មុត្តោវ ចន្ទិមា ។

 បុគ្គលណាមួយ កាលពីមុនប្រមាទហើយ លុះកាលជាខាងក្រោយ​ គេមិនប្រមាទវិញ បុគ្គល​នោះ​ ​ឈ្មោះថា ញ៉ាំង​​ខន្ធាទិលោកនេះ​ ឲ្យភ្លឺច្បាស់​ ដូចព្រះចន្ទ្ររះផុតចាកពពក ។
អធិប្បាយ បុគ្គល​ណា​ ប្រមាទ​ហើយ​ក្នុង​កាល​មុន​ ដោយ​ការ​ធ្វើ​វត្ត​ និង​តបវត្ត​ ឬ​ដោយ​ការ​ស្វាធ្យាយ​ជា​ដើម​ ខាង​ក្រោយ​នៅ​ដោយ​សុខ​ដែល​កើត​អំពី​មគ្គផល​ ឈ្មោះ​ថា​ រមែង​មិន​ប្រមាទ,​ បុគ្គល​នោះ​ រមែង​ញ៉ាំង​លោក​មាន​ខន្ធ​ជា​ដើម​នេះ​ឲ្យ​ភ្លឺ​ស្វាង​ គឺ​រមែង​ធ្វើ​ឲ្យ​ភ្លឺ​ស្វាង​ជា​មួយ​គ្នា​បាន​ ដោយ​មគ្គញ្ញាណ​ ដូច​ដួង​ចន្ទ​រះ​ផុត​អំពី​ពពក​ជា​ដើម​ ញ៉ាំង​នូវ​អាកាសលោក​ឲ្យ​ភ្លឺ​ស្វាង​ ដូច្នោះ ៕

2/5/15

ការ​អប់​រំ​មនុស្ស​ដោយ​ព្រះ​ធម៌​


ការ​អប់រំ​មនុស្ស​ដោយ​ព្រះ​ធម៌​ រមែង​ធ្វើ​មនុស្ស​ឲ្យ​មាន​«ជីវិត»​ល្អ​បរិសុទ្ធ មាន​ឥស្សរភាព​លើ​តណ្ហា​ មាន​សេចក្តី​សុខ​ក្នុង​តួ​ជីវិត​ខ្លួន​ឯង​។ មនុស្ស​កើត​មក​ហើយ​ត្រូវ​មាន​ការ​សិក្សា​ ព្រោះ​មនុស្ស​ជា​សត្វ​ដែល​ត្រូវ​សិក្សា​ ឬជា​សត្វ​ដែល​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​ បើ​មិន​ហ្វឹក​ហាត់​សិក្សា​អប់​រំ​ទេ មនុស្ស​មិន​អាច​ល្អ​ទៅ​បាន​ឡើយ​ ហើយ​ជីវិត​ដ៏​ប្រសើរ​ដែល​បុណ្យ​បាន​តាក់​តែង​មក ក៏​ត្រូវ​អស់​ទៅ​វិញ​ដោយ​ឥត​ប្រយោជន៍ នេះ​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​។ មនុស្ស​ផ្សេង​អំ​ពី​សត្វ​តិរច្ឆាន​ គឺ​នៅ​ត្រង់​មនុស្ស​ជា​សត្វ​វិសេស​ អាច​ហ្វឹក​ហាត់​អប់​រំ​ឲ្យ​មាន​ការ​ចម្រើន​​រហូត​ដល់​ថ្នាក់​ទេវតា​ឥន្ទ​ព្រហ្ម​គោរព​បូជា​។ គុណ​ធម៌​ដែល​មាន​ក្នុង​មនុស្ស​ មិន​មាន​គុណ​ធម៌​ណា​មួយ​ដែល​កើត​មាន​ឯងៗ​នោះ​ឡើយ គឺ​សុទ្ធ​តែជា​លទ្ធ​ផល​នៃ​ការ​អប់​រំ​ចម្រើន​ទាំង​អស់​។

1/19/15

មង្គលសូត្រ ឬមង្គល ៣៨ប្រការ


មង្គលសូត្រ​ ឬ​ មង្គល​ ៣៨ ប្រការនេះ អ្នក​ដែល​ចង់​បាន​មង្គល​ជីវិត​ ចង់​បាន​សេចក្តី​សុខ​សួស្តី គប្បី​បដិបត្តិ​តាម​គោល​នៃ​មង្គល​នេះ​ នឹង​បាន​សម្រេច​តាម​សេចក្តី​ប្រាថ្នា​ ព្រោះ​ថា​មង្គល​ទាំង​ឡាយ​មិន​អាច​កើត​ឡើង​ពី​ការ​បួង​សួង​បន់​ស្រន់​ឡើយ គឺ​កើត​ចេញ​ពី​សេចក្តី​ល្អ​ដែល​យើង​បាន​ធ្វើ​ បដិបត្តិ​ត្រឹម​ត្រូវ​តាម​ផ្លូវ​សម្មា​ទិដ្ឋិ​ មង្គលសូត្រ​នោះ ​មាន​ដូច​​តទៅ​នេះ​៖
 ឯវមេ សុត្តំ ​(សូត្រ​នេះ​ឈ្មោះ​មង្គល​សូត្រ) គឺ​ខ្ញុំ (ឈ្មោះ​អា​នន្ទ បាន​ស្តាប់​មក​ហើយ​យ៉ាង​នេះ​ថា​)​ កំ សមយំ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ ក្នុង​វត្ត​ជេត​ពន ជា​អារាម​របស់​អានាថ​បណ្ឌិក​សេដ្ឋី ទៀ​ប​ក្រុង​សាវត្ថី​ ។​
 អថខោ អញ្ញតរា ទេវតា អភិក្កន្តាយ រត្តិយា អភិក្កន្តវណ្ណា កេវលកប្បំ ជេតវនំ ឧភាសេត្វា យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ អដ្ឋាសិ លំដាប់​នោះ​ឯង ទេវតា​អង្គ១ កាល​ដែល​វេលា​រាត្រី​បឋម​យាម កន្លង​ទៅ​ហើយ មាន​រស្មី​ដ៏​ល្មម​ញ៉ាំង​វត្ត​ជេត​ពន ជុំវិញទាំង​អស់​ឲ្យ​ភ្លឺ​ស្វាង ហើយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​ទី​ណា ក៏​ចូល​ទៅ​ក្នុង​ទី​នោះ លុះ​ចូល​ទៅ​ដល់​ហើយ ​ទើប​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​អង្គ​ដ៏​មាន​ព្រះ​ភាគ ហើយ​ឈរ​នៅ​ក្នុង​ទី​ដ៏​សម​គួរ ឯកមន្តំ ឋិតា ខោសា ទេវតា ភគវន្តំ គាថាយ អជ្ឈភាសិ កាល​ទេវតា​នោះ​ឈរ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ទើប​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ពាក្យ​ជា​គា​ថា (យ៉ាង​នេះ) ថា

1/9/15

យូរ​អង្វែង​ណាស់, ទើប​មាន​ទុល្លភបុគ្គល​ម្នាក់​មាន​បញ្ញា​ចក្ខុ​កើត​ឡើង​ក្នុង​លោក ដោះ​បញ្ហា​ប្រចាំ​លោក​ដោយ​ខ្លួន​ឯង រួច​ហើយ​យក​ពន្លឺ​ដ៏​រុងរឿង​បំភ្លឺ​ឲ្យ​លោក​ស្គាល់​ឧបាយ​ដោះ​ស្រាយ​បញ្ហា​នោះ​រួច ហើយ​ឲ្យ​រួច​ផុត​អំពី​អាណា​លោក​រាជ​ទៅ​កាន់​សន្តិភាព ។ ទុល្លភ​បុគ្គល​នោះ គឺ​ព្រះពុទ្ធ​អ្នក​ត្រាស់​ដឹង​សច្ចៈ ៤ ហើយ​ឲ្យ​គេ​ត្រាស់​ដឹង​តាម​ផង, អ្នក​ភ្ញាក់​ចេញ​ពី​ស្រោម​ គឺ អវិជ្ជា​មុន​គេ​,អ្នក​រីក​ផុត​ពី​ភក់​គឺ​កិលេស​ដូច​ផ្កា​ឈូក ។​ កាល​ត្រាស់​ដឹង​ហើយ​ទ្រង់​សំដែង​ព្រះធម្ម​ចក្កប្បវត្តន​សូត្រ​ប្រោស​បញ្ច​វគ្គិយ​​ភិក្ខុ​ជា​មុន​ដំបូង​បង្អស់ ។
ក្នុង​ធម្មចក្ក​នោះ ព្រះ​អង្គ​ទ្រង់​បដិសេធ​នូវ​បដិបទា​អម​ពីគឺ​៖
១- ការ​ប្រកប​ខ្លួន​ឲ្យ​ជាប់​ដោយ​កាម​ សុខ​ក្នុង​កាម​ទាំង​ឡាយ​ជា​ហីន​ធម៌ គ្រាម​ធម៌ បុថុជ្ជនធម៌ មិន​មែន​អរិយ​ធម៌ មិន​ប្រកប​ដោយ​ប្រយោជន៍ ។
២- ការ​ប្រកប​ខ្លួន​ឲ្យ​លំបាក​ទទេ ៗ នាំ​មក​នូវ​ទុក្ខ មិន​មែន​អរិយ​ធម៌ មិន​ប្រកប​ដោយ​ប្រយោជន៍ ។
ទ្រង់​ឲ្យ​ដើរ​តាម​មជ្ឈិមា​បដិបទា ដែល​ព្រះ​អង្គ​ត្រាស់​ដឹង​ហើយ ធ្វើ​ឲ្យ​មាន​ចក្ខុ មាន​ញាណ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ស្ងប់ កិរិយា​ដឹង​ច្បាស់ កិរិយា​ត្រាស់​ដឹង​ដោយ​ប្រពៃ ដើម្បី​កិរិយា​រលត់​ទុក្ខ ។ ទី​បំផុត​ទ្រង់​ប្រកាស​អរិយ​សច្ចៈ ៤ គឺ​៖